
សម្ភោធឆ្លងឧទ្ទិសចេតិយ សមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូសូត្រស្ដាំ នៅវត្តជលធារាសម្បត្តិ(ទួលក្រសាំង)
(ខេត្តកណ្តាល)៖ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តម ខឹម សោភ័ណ្ឌ ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានសង្កាត់រកាខ្ពស់ នារសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យសម្ភោធឆ្លងឧទ្ទិសចេតិយ សមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូសូត្រស្ដាំ នៅវត្តជលធារាសម្បត្តិ(ទួលក្រសាំង) សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
កម្មវិធីនេះក៏មានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រី ប្រធានមន្ទីរ– អង្គភាពជុំវិញខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង មន្រ្ដីរាជការសាលាខេត្ត សាលាក្រុង ប្រជាពលរដ្ឋ លោកតា លោកយាយ ពុទ្ធបរិស័ទ គណ:កម្មការ អាចារ្យវត្ត ក្រុមយុវជនស.ស.យ.ក យុវជនកាយរឹទ្ធ និងយុវជនកាកបាទក្រហមកម្ពុជាផងដែរ។
ក្នុងពិធីសម្ភោធឆ្លងឧទ្ទិសចេតិយ សមទ្ធិផលនានា និងស្រោចស្រព សុគន្ធវារី ដែលសប្បុរស និងពុទ្ធបរិស័ទ្ធ គណៈកម្មការ អាចារ្យវត្ត រួមគ្នាកសាងដើម្បីទុកជាសម្បត្តិ ក្នុងព្រះពុទ្ធសាសនា និងទុកជាកុសល ផលបុណ្យ ទៅអនាគតជាតិ ។ពុទ្ធចក្របានរួមចំណែកយ៉ាងសំខាន់ ជាមួយនឹងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ៕